សេចក្តី​ប្រកាស​ព័ត៌មាន​រួម​៖​ ពិធី​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ច​ពិភាក្សា​ស្តី​អំពី​ គម្រោង​អភិវឌ្ឍន៍​ផែនទី​បង្ហាញផ្លូវ​អន្តរកាល​ថាមពល​ស្អាត​ឆ្ពោះទៅ​រក​សង្គម​អព្យាក្រឹត​កាបូន​

​នៅ​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​ ២០២៣​ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA)​ និង​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ចេញ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ស្តី​ពី​ពិធី​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ច​ពិភាក្សា​ស្តី​អំពី​ គម្រោង​អភិវឌ្ឍន៍​ផែនទី​បង្ហាញផ្លូវ​អន្តរកាល​ថាមពល​ស្អាត​ឆ្ពោះទៅ​រក​សង្គម​អព្យាក្រឹត​កាបូន​។​

​គម្រោង​នេះ​មាន​គោលបំណង​អភិវឌ្ឍន៍​ផែនទី​បង្ហាញផ្លូវ​ឆ្ពោះទៅ​រក​សង្គម​ដែល​មាន​អព្យាក្រឹត​កាបូន​សម្រាប់​ប្រទេស​កម្ពុជា​ជាមួយនឹង​ការ​រក្សា​ឱ្យ​បាន​នូវ​តុល្យភាព​នៃ​សន្តិសុខ​ថាមពល​ កំណើន​សេដ្ឋ​ កិច្ច​ និង​កិច្ចការពារបរិស្ថាន​។​ គម្រោង​នេះ​នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្ត​នៅ​ខែមីនា​ ឆ្នាំ​២០២៣​ ខាង​មុខ​នេះ​។​

ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA)​ និង​ក្រសួង​រ៉ែ​ និង​ថាមពល​

ទាញយក៖ pdf