សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ ស្ដី​ពី​លទ្ធផល​កិច្ចប្រជុំ​ពិសេស​ យោធភូមិ​ភាគ​ទី​៤​កម្ពុជា​ និង​កងទ័ព​ភូមិភាគ​ទី​២​ថៃ​ ឯកភាព​គ្នា​លើ​ការ​សម្រួល​យុទ្ធោបករណ៍​ អាវុធ​ធុន​ធ្ងន់​

​នៅ​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០២៥​ ក្រសួងការពារជាតិ​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​លទ្ធផល​កិច្ចប្រជុំ​ពិសេស​ នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ​ កម្ពុជា​-​ថៃ​ (RBC)​ សម្រាប់​ការ​កែសម្រួល​អាវុធ​ និង​យុទ្ធោបករណ៍​ បំផ្លិចបំផ្លាញ​ធុន​ធ្ងន់​ រវាង​យោធភូមិ​ភាគ​ទី​៤​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​យោធភូមិ​ភាគ​ទី​២​ នៃ​ព្រះរាជាណាចក្រ​ថៃ​។​ កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​ចូលរួម​សង្កេត​ការណ៍​ ដោយ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ (AOT)​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ និងប្រចាំ​​នៅ​ប្រទេស​ថៃ​។​

​កិច្ចប្រជុំ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ តាម​ស្មារតី​នៃ​លទ្ធផល​កិច្ចប្រជុំ​ពិសេស​លើក​ទី​២​ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ កម្ពុជា​-​ថៃ​ (GBC)​ និង​គោលការណ៍​នៃ​ សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ កាលពី​ពេល​ថ្មីៗ​នេះ​។​ ការ​អនុវត្ត​នេះ​ការ​កែសម្រួល​អាវុធ​ធុន​ធ្ងន់​ជា​ដំណាក់កាល​ និង​ការ​សម្របសម្រួល​វិធាន​ការណ៍​កសាង​ទំនុកចិត្ត​ លើកកម្ពស់​ការ​ជឿ​ទុកចិត្ត​គ្នា​ និង​ស្ថិរភាព​គ្នា​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ​ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​លើ​ ១០​ចំណុច​។

ក្រសួងការពារជាតិ​

ទាញយក៖ pdf