សេចក្តីថ្លែងការណ៍រួម៖ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា
នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២០ សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT) បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបង្ហាញពីការខិតខំរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា ជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។ ពួកគេក៏បានលើកទឹកចិត្តដលសាធារណជន អតិថិជន និងម្ចាស់អាជីវកម្មឱ្យទូទាត់ និងទទួលយកការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកលើវេទិកាឌីជីថលដែលសមាជិករបស់ពួកគេបានដាក់ដំណើរការ។
សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT)