​សេចក្ដីថ្លែងការណ៍​រួម​៖​ ក្រុម​សង្គម​ស៊ី​វិល​ស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​និរាករណ៍​អនុ​ក្រឹ​ត​ស្ដី​ពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​

នៅ​ថ្ងៃ​ទី​ ១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ​ខេ​ម​បូ​ចា​បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​ស្ដី​ពី​ ក្រុម​សង្គម​ស៊ី​វិល​ស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​និរាករណ៍​អនុ​ក្រឹ​ត​ស្ដី​ពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​។​ ដោយ​ពិនិត្យ​ឃើញ​មាត្រា​មួយ​ចំនួន​មាន​ខ្លឹមសារ​ទូលំទូលាយ​ មិនសូវ​ច្បាស់លាស់​ មាន​លក្ខណៈ​រឹតត្បិត​ទៅ​លើ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ សិទ្ធិ​ក្នុង​ការ​ទទួល​ព័ត៌មាន​ និង​សិទ្ធិ​លើ​ឯកជន​ភាព​ ក្រុម​សង្គម​ស៊ី​វិល​ដែល​មាន​ចំនួន​ ៦២​ បាន​ស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​និរាករណ៍​អនុ​ក្រឹ​ត​នេះ​ឲ្យ​បាន​ឆាប់រហ័ស​ ដើម្បី​ផ្ដល់​ភាព​ប្រកួតប្រជែង​ដល់​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​ ទាក់ទាញ​វិនិយោគិន​ក្នុង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ និង​កំណើន​សេដ្ឋកិច្ចជាតិ​។​

ខេ​ម​បូ​ចា

ទាញយក៖ pdf