សេចក្តីថ្លែងការណ៍រួមរបស់តំណាងព្រះសង្ឃខ្មែរ ជនជាតិដើមភាគតិច និងយុវជនដែលចូលរួមក្នុងសន្និសីទCOP16
នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ តំណាងសង្ឃសហគមន៍រុក្ខាវ័ន (MCF) បណ្តាញសហគមន៍ព្រៃព្រះរកា (PFCN) បណ្តាញសហគមន៍ព្រៃឡង់ (PLCN) និងបណ្តាញយុវជនកម្ពុជា (CYN) បានចេញសេចក្តីថ្លែងការណ៍រួមនៅក្នុងសន្និសីទ COP16 នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីភាពចម្រុះជីវៈចម្រុះ ដែលប្រព្រឹត្តិទៅនៅទីក្រុងកាលី ប្រទេសកូឡុំប៊ី។
តំណាង MCF, PFCN, PLCN, និង CYN ផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់រដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តក្របខ័ណ្ឌជីវចម្រុះសកល និងផែនការយុទ្ធសាស្ត្រ និងសកម្មភាពជីវចម្រុះជាតិកម្ពុជា។ ពួកគេក៏បានលើកទឹកចិត្តរដ្ឋាភិបាលឱ្យចូលរួមជាមួយយុវជន សាសនិក ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន ដើម្បីការពារ និងអភិរក្សព្រៃឈើ និងជីវចម្រុះដ៏មានតម្លៃរបស់កម្ពុជា។
បណ្តាញយុវជនកម្ពុជា