សេចក្តីថ្លែងការណ៍រួមស្តីពី ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០
នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២២ អង្គការសង្គមស៊ីវិល បានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០។
អង្គការមិនមែនរដ្ឋាភិបាល សហភាព សហព័ន្ធសហជីព សមាគម និងសហគមន៍ ដូចមានរាយនាម សូមសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០ បានស្នើដោយរាជរដ្ឋាភិបាល។ ពួកគេយល់ឃើញថា ការធ្វើវិសោធនកម្មនៅក្នុងកាលៈទេសៈនេះអាចបណ្តាលឱ្យមានការប៉ះពាល់ដល់ស្ថិរភាពអំណាចរដ្ឋ និងអំណាចនីតិប្រតិបត្តិ ការគោរពសិទ្ធិសេរីភាពពលរដ្ឋខ្មែរ ដែលបានចារិកក្នុងរដ្ឋធម្មនុញ្ញ។
អង្គការសង្គមស៊ីវិល