សេចក្តីថ្លែងការណ៍រួមស្តីពី កិច្ចពង្រឹងការអនុវត្តរបស់រាជរដ្ឋាភិបាលលើអនុក្រឹត្យលេខ ១៣៣ នៅក្នុងប្រទេសកម្ពុជា
នៅថ្ងៃទី ២៩ ខែមិថុនាឆ្នាំ ២០២០ អង្គការសុខភាពពិភពលោក (WHO) មូលនិធិកុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ (Unicef) និងអង្គការ Hellen Keller International (HKI) បានចេញសេចក្តីថ្លែងការណ៍រួមមួយដើម្បីអបអរសាទរចំពោះសកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលដែលបានកំពុងខិតខំប្រឹងប្រែងពង្រឹងការអនុវត្តអនុក្រឹត្យលេខ ១៣៣ ព្រមទាំងថ្កោលទោសយ៉ាងខ្លាំងប្រឆាំងទៅនឹងក្រុមហ៊ុនចំនួន ៤ ផ្សេងគ្នា ដូចជាក្រុមហ៊ុន រ៉ូយាល់ ផ្លេធីណឹម ឯ.ក (Royal Platinum Co. Ltd), នូទ្រីលេត (Nutrilatt), ក្រុមហ៊ុនចែកចាយ LMM (LMM Distribution), និង ក្រុមហ៊ុន VVH អាហ័រណ នីហ័រណ (VVH Import Export) ដែលត្រូវបានរកឃើញថារំលោភលើអនុក្រឹត្យលេខ ១៣៣ ដូចដែលពួកគេបានទាញយកប្រយោជន៍ពីស្ថានភាពបច្ចុប្បន្នដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។ ជាក់ស្តែង ក្រុមហ៊ុនទាំងនេះបានបំពានលើក្រមនៃការផ្សព្វផ្សាយនៃការធ្វើទីផ្សារអន្តរជាតិ ទៅលើម្សៅទឹកដោះគោកូនក្មេងម្តងហើយម្តងទៀត និងក៏បំពានផងដែរលើអនុក្រឹត្យលេខ ១៣៣ របស់កម្ពុជាស្តីពីការធ្វើទីផ្សារផលិតផលសម្រាប់ការចិញ្ចឹមទារក និងកូនក្មេង ដែលក្នុងនេះវាបានបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតទារក និងកូនក្មេងនៅព្រះរាជាណាចក្រកម្ពុជា។
អង្គការសុខភាពពិភពលោក (WHO) មូលនិធិកុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ (Unicef) និងអង្គការ Hellen Keller International (HKI)