​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​ កិច្ច​ពង្រឹង​ការ​អនុវត្ត​របស់​រាជរដ្ឋាភិបាល​លើ​អនុក្រឹត្យ​លេខ​ ១៣៣​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

នៅ​ថ្ងៃ​ទី​ ២៩​ ខែមិថុនា​ឆ្នាំ​ ២០២០​ អង្គការ​សុខភាព​ពិភពលោក​ (WHO)​ មូលនិធិ​កុមារ​អន្តរជាតិ​របស់​អង្គការសហប្រជាជាតិ​ (Unicef)​ និង​អង្គការ​ Hellen​ Keller​ International​ (HKI)​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ដើម្បី​អបអរសាទរ​ចំពោះ​សកម្មភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ក្រសួងសុខាភិបាល​ដែល​បាន​កំពុង​ខិតខំ​ប្រឹងប្រែង​ពង្រឹង​ការ​អនុវត្ត​អនុក្រឹត្យ​លេខ​ ១៣៣​ ព្រមទាំងថ្កោលទោសយ៉ាងខ្លាំងប្រឆាំងទៅ​នឹង​ក្រុមហ៊ុន​ចំនួន​ ៤​ ផ្សេង​គ្នា​ ដូច​ជា​ក្រុមហ៊ុន​ រ៉ូ​យា​ល់​ ផ្លេ​ធី​ណឹ​ម​ ឯ​.​ក​ (Royal​ Platinum​ Co.​ Ltd),​ នូ​ទ្រី​លេ​ត​ (Nutrilatt),​ ក្រុមហ៊ុន​ចែកចាយ​ LMM (LMM​ Distribution),​ និង​ ក្រុមហ៊ុន VVH​ អា​ហ័​រណ​ នី​ហ័​រណ​ (VVH​ Import​ Export)​ ដែល​ត្រូវ​បាន​រក​ឃើញ​ថា​រំលោភ​លើ​អនុក្រឹត្យ​លេខ​ ១៣៣​ ដូចដែលពួកគេបានទាញយកប្រយោជន៍ពីស្ថានភាពបច្ចុប្បន្នដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។ ជាក់ស្តែង​ ក្រុមហ៊ុន​ទាំងនេះ​បាន​បំពាន​លើ​ក្រម​នៃ​ការ​ផ្សព្វផ្សាយ​នៃ​ការ​ធ្វើ​ទីផ្សារ​អន្តរជាតិ​ ទៅ​លើ​ម្សៅ​ទឹកដោះគោ​កូន​ក្មេង​ម្តង​ហើយ​ម្តងទៀត​ និង​ក៏​បំពាន​ផង​ដែរ​លើ​អនុក្រឹត្យ​លេខ​ ១៣៣​ របស់​កម្ពុជា​ស្តី​ពី​ការ​ធ្វើ​ទីផ្សារ​ផលិតផល​សម្រាប់​ការ​ចិញ្ចឹម​ទារក​ និង​កូន​ក្មេង​ ដែល​ក្នុង​នេះ​វា​បាន​បង្ក​ជា​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទារក​ និង​កូន​ក្មេង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

អង្គការ​សុខភាព​ពិភពលោក​ (WHO)​ មូលនិធិ​កុមារ​អន្តរជាតិ​របស់​អង្គការសហប្រជាជាតិ​ (Unicef)​ និង​អង្គការ​ Hellen​ Keller​ International​ (HKI)

ទាញយក៖ pdf