សេចក្តីថ្លែងការណ៍រួម៖ សូមដោះលែងសកម្មជនដែលត្រូវបានចាប់ខ្លួន និងសូមបញ្ឈប់ការបង្ក្រាបមកលើក្រុមយុវជន
នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២០ ក្រុមអង្គការសង្គមស៊ីវិលដែលបានរាយនាមដូចខាងក្រោមបានចេញសេចក្តីថ្លែងការណ៍រួម បង្ហាញពីការសោកស្តាយយ៉ាងខ្លាំង អំពីការចាប់ខ្លួនសកម្មជនជាយុវជនក្មេងៗចំនួន ៧នាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយសូមអំពាវនាវ ឱ្យអាជ្ញាធរទំលាក់ចោលរាល់បទចោទប្រកាន់ទាំងអស់ ដែលត្រូវបានធ្វើឡើងចំពោះក្រុមយុវជនទាំងនោះ ។ ក្រុមអង្គការសង្គមស៊ីវិល ក៏ស្នើសុំឱ្យអាជ្ញាធរបញ្ឈប់ការបំភិតបំភ័យ និងបង្ក្រាប មកលើក្រុមអ្នកការពារសិទិ្ធមនុស្ស និងបរិស្ថានវ័យក្មេង និងការតវ៉ាដោយអហិង្សារបស់អ្នកទាំងនោះ ហើយនិងស្នើសុំឱ្យអាជ្ញាធរធានានូវការគោរពសិទិ្ធសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការតស៊ូមតិដោយអហិង្សា ដើម្បីសិទិ្ធរបស់អ្នកទាំងនោះ ក្រុមគ្រួសាររបស់ពួកគេ និងសហគមន៍ដែលអ្នកទាំងនោះរស់នៅ ។
ក្រុមអង្គការសង្គមស៊ីវិល