ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្នើសុំបំពេញប្រតិបត្តិការអាជីវកម្មក្នុងវិស័យប្រៃសណីយ៍ និងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន តាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ថ្នាក់ជាតិ
នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងស្តីពី ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្នើសុំបំពេញប្រតិបត្តិការអាជីវកម្មក្នុងវិស័យប្រៃសណីយ៍ និងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន តាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ថ្នាក់ជាតិ។
ប្រព័ន្ធចុះឈ្មោះអេឡិចត្រូនិក (e-Registration) នឹងផ្តល់ភាពងាយស្រួល និងឆាប់រហ័ស ដល់ប្រតិបត្តិករ ឬម្ចាស់អាជីវកម្ម ក្នុងការស្នើសុំលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ សម្រាប់បំពេញប្រតិបត្តិការអាជីវកម្មក្នុងវិស័យប្រៃសណីយ៍ និងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍