ការ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្នើ​សុំ​បំពេញ​ប្រតិបត្តិការ​អាជីវកម្ម​ក្នុង​វិស័យ​ប្រៃសណីយ៍​ និង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​សម្រាប់​ថ្នាក់​ជាតិ​

​នៅ​ថ្ងៃ​ទី​ ០២​ ខែកញ្ញា​ ឆ្នាំ​២០២១​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ ការ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្នើ​សុំ​បំពេញ​ប្រតិបត្តិការ​អាជីវកម្ម​ក្នុង​វិស័យ​ប្រៃសណីយ៍​ និង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​សម្រាប់​ថ្នាក់​ជាតិ​។​

​ប្រព័ន្ធ​ចុះឈ្មោះអេឡិចត្រូនិក (e-Registration) នឹង​ផ្តល់​ភាព​ងាយស្រួល​ និង​ឆាប់រហ័ស​ ដល់​ប្រតិបត្តិ​ករ​ ឬ​ម្ចាស់​អាជីវកម្ម​ ក្នុង​ការ​ស្នើ​សុំ​លិខិតអនុញ្ញាត​ វិញ្ញាបនបត្រ​ ឬ​អាជ្ញា​បណ្ណ​ សម្រាប់​បំពេញ​ប្រតិបត្តិការ​អាជីវកម្ម​ក្នុង​វិស័យ​ប្រៃសណីយ៍​ និង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​។​

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf