សេចក្តីថ្លែងការណ៍ក្នុងស្រុករបស់សហភាពអឺរ៉ុប ស្តីពីស្ថានភាព នយោបាយនៅក្នុងប្រទេសកម្ពុជា

ប្រមុខ​បេសកកម្ម​ការទូត​នៃ​សហភាព​អឺរ៉ុប​នៅ​រាជធានី​ភ្នំពេញ​ មាន​ជំនឿ​ថា​ វា​នឹង​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា​ ហើយ​វា​ក៏​នឹង​ផ្តល់​ប្រយោជន៍​ដល់​ស្ថេ​រ​ភាព​យូរអង្វែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ ដើម្បី​អោយ​មានការ​បោះ​ឆ្នោត​មួយ​ដែល​មានការ​ជឿ​ទុកចិត្ត​ពី​អ្នកបោះឆ្នោត​ ហើយ​ដែល​អនុញ្ញាត​ឱ្យ​ប្រជាជន​កម្ពុជា​អាច​ធ្វើការ​ជ្រើសរើស​អ្នក​ដែល​ពួក​គេ​មាន​បំណង​ចង់ឱ្យ​ធ្វើ​ជា​តំណាង​របស់​ពួក​គេ​នៅ​ថ្នាក់​ឃុំ​ និង​ថ្នាក់​ជាតិ​។​ សហភាព​អឺរ៉ុប​ក៏​រំពឹង​លើ​អាជ្ញាធរ​ដើម្បី​ការ​ធានា​អោយ​មាន​បរិយាកាស​មួ​ដែល​ក្នុង​នោះ​គណបក្សប្រឆាំង​ និង​សង្គម​ស៊ី​វិល​ទាំងឡាយ​ អាច​ដំណើរការ​បាន​ដោយ​សេរី​។​

សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា

ទាញយក៖ pdf