សេចក្តីថ្លែងការណ៍ក្នុងស្រុករបស់សហភាពអឺរ៉ុប ស្តីពីស្ថានភាព នយោបាយនៅក្នុងប្រទេសកម្ពុជា
ប្រមុខបេសកកម្មការទូតនៃសហភាពអឺរ៉ុបនៅរាជធានីភ្នំពេញ មានជំនឿថា វានឹងផ្តល់ប្រយោជន៍ដល់ប្រទេសកម្ពុជា ហើយវាក៏នឹងផ្តល់ប្រយោជន៍ដល់ស្ថេរភាពយូរអង្វែងនៅក្នុងប្រទេសកម្ពុជាដែល ដើម្បីអោយមានការបោះឆ្នោតមួយដែលមានការជឿទុកចិត្តពីអ្នកបោះឆ្នោត ហើយដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាអាចធ្វើការជ្រើសរើសអ្នកដែលពួកគេមានបំណងចង់ឱ្យធ្វើជាតំណាងរបស់ពួកគេនៅថ្នាក់ឃុំ និងថ្នាក់ជាតិ។ សហភាពអឺរ៉ុបក៏រំពឹងលើអាជ្ញាធរដើម្បីការធានាអោយមានបរិយាកាសមួដែលក្នុងនោះគណបក្សប្រឆាំង និងសង្គមស៊ីវិលទាំងឡាយ អាចដំណើរការបានដោយសេរី។
សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា