សារ​របស់​នាយក​រដ្ឋមន្ត្រី​ស្តី​ពី​វិធានការ​របស់​រាជរដ្ឋាភិបាល​ដើម្បី​គ្រប់គ្រង​ផល​ប៉ះពាល់​ពី​ជំងឺ​ផ្តាសាយ​ថ្មី​ COVID-19​ និង​ការ​ព្យួរ​ EBA

នៅ​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ឆ្នាំ​២០២០​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ធ្វើ​សេចក្តី​ថ្លែង​ការ​មួយ​ស្តី​ពី​វិធានការ​របស់​រាជរដ្ឋាភិបាល​ដើម្បី​គ្រប់គ្រង​ផល​ប៉ះពាល់​ពី​ជំងឺ​ផ្តាសាយ​ថ្មី​ COVID-19​ និង​ការ​ព្យួរ​ភាព​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​មួយ​ចំនួន​ ក្រោម​កម្មវិធី​ ទំនិញ​គ្រប់មុខ​ លើកលែង​អាវុធ​ (EBA)​។​ សម្តេច​តេ​ជោ​ហ៊ុន​សែន​មាន​ប្រសាសន៍​ថា​ ជំងឺ​ COVID-19​នេះ​ នឹង​មាន​ផល​ប៉ះពាល់​មក​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​កម្ពុជា​ហើយ​វិស័យ​ធំ​ពីរ​នឹង​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​ក្នុង​ពេល​ដ៏​លំបាក​នេះ​គឺ​ វិស័យ​ទេសចរ​ណ៏​ និង​វិស័យ​កាត់ដេរ​។​ ដើម្បី​ជួយ​ស្រោចស្រង់​ កាត់​បន្ថយ​នូវ​ផល​ប៉ះពាល់​ និង​គាំទ្រ​លើក​ស្ទួយ​នូវ​កំណើន​សេដ្ឋកិច្ចជាតិ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេចចិត្ត​ដាក់​ចេញ​នូវ​វិធានការ​អន្តរាគមន៍​បន្ទាន់​មាន​ដូច​ជា​៖

  1. វិធានការ​ជួយ​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍​
  2. វិធានការ​ជួយ​វិស័យ​កាត់ដេរ​សំលៀក​បំពាក់​ ស្បែកជើង​ និង​កាបូប​
  3. វិធានការ​ទ្រទ្រង់​កំណើន​

ខុទ្ទកាល័យនាយករដ្ឋមន្ត្រី

ទាញយក៖ pdf