សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​៖​ កម្ពុជា​ស្វាគមន៍​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​តំបន់​ហ្គា​ហ្សា​

​នៅ​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ (​ក​.​ប​.​អ​.​អ​.)​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ផ្លូវការ​មួយ​ ដោយ​ស្វាគមន៍​ កិច្ចព្រមព្រៀង​សន្តិភាព​នៅ​តំបន់​ហ្គា​ហ្សា​ ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០២៥​ នៅ​ប្រទេស​អេ​ហ្ស៊ី​ប​ ដោយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ឯកឧត្តម​ ដូ​ណា​ល់​ ត្រាំ​ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​អា​រ៉ាប់​អេ​ហ្ស៊ី​ប​ ឯកឧត្តម​អាប់​ដែល​ ហ្វា​តា​ អ៊ែ​ល​-​ស៊ី​ស៊ី​ ព្រះ​ចៅ​រដ្ឋកា​តា​ ព្រះ​អង្គ​ម្ចាស់​ តា​ម៉ី​ម​ ពិន​ ហា​ម៉ាត់​ អាល់​-​ថា​នី​ និង​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​តួ​ក​គី​យ៉េ​ ឯកឧត្តម​ រី​ស៊ី​ប​ តា​យ​យ៉ី​ប​ អ័​រ​ដូ​ហ្គា​ន់​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf