សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ឆ្លើយ​តប​ទៅ​នឹង​​ការ​សាកសួរ​របស់​អ្នក​សារព័ត៌មាន​​អំពី​គម្រោង​សាង​សង់​ផ្លូវ​ឆ្លង​កាត់​សមុទ្រ​ក្នុង​ប្រទេស​វៀត​ណាម​

​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ (MFAIC)​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ឆ្លើយ​តប​នឹង​ការ​សាកសួរ​របស់​អ្នក​សារព័ត៌មាន​ អំពី​ការ​ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម​ថ្មីៗ​ ដែល​ថា​ វៀតណាម​កំពុង​តែ​អនុវត្ត​នូវ​គម្រោង​សាងសង់​ផ្លូវ​កាត់​សមុទ្រ​ ភ្ជាប់​ពី​កោះ​ទៀន​ហៃ​ (Tien​ Hai)​ នៃ​ខេត្ត​អាន​យ៉ាង​ (An​ Giang)​ ទៅ​កាន់​កោះ​ហ្វូ​គក់​ (​កោះត្រល់​)​។​​

តាម​ការ​បញ្ជាក់​ពី​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​វៀតណាម​ និង​ព័ត៌មាន​ផ្តល់​ដោយ​ស្ថានទូត​វៀតណាម​នៅ​ភ្នំពេញ​ គឺ​ពុំ​មានការ​សាងសង់​ផ្លូវ​កាត់​សមុទ្រ​រំ​លោ​ព​នឹង​កិច្ចព្រមព្រៀង​ដែនទឹក​ប្រវត្តិសាស្ត្រ​កម្ពុជា​-​វៀតណាម​ ឆ្នាំ​១៩៨២​ រវាង​ប្រទេស​ទាំង​ពីរ​ ដូច​ការ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​នោះ​ទេ​។​ ​ រូបភាព​សំណង់​ផ្លូវ​កាត់​សមុទ្រ​ ដែល​ឃើញ​ចែកចាយ​ក្នុង​បណ្តាញ​សង្គម​ គឺជា​សំណង់​ផ្លុ​វ​នៃ​សង្កាត់​ហា​ទៀង​ (Ha​ Tien)​ ខេត្ត​អាន​យ៉ាង​ (An​ Giang)​ ទៅ​កាន់​កំពង់​ផែ​ពហុ​បំណង​នៃ​ទីក្រុង​ហា​ទៀង​ ដែល​ស្ថិត​ក្នុង​ទឹកដី​វៀតណាម​។​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf