សេចក្តី​ជូន​ដំណឹង​ស្តីពី​ការបើក​តំបន់​សម្បទាន​រ៉ែសម្រាប់​ការ​ដាក់ពាក្យ​សុំ​អាជ្ញាបណ្ណស្វែង​រុករក​រ៉ែលោហៈនៅខេត្តបាត់ដំបង

នៅ​ថ្ងៃ​ទី​ ២១​ ខែ​ សីហា​ ឆ្នាំ​ ២០១៧​ រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ចុះហត្ថលេខា​លើ​សេចក្តីជូនដំណឹង​មួយ​ពី​ការ​ប្រកាស​បើក​ តំបន់​សម្បទាន​រ៉ែ​ចំនួន​ ០១​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​ឃុំ​តា​សាញ​ និង​ឃុំ​កំពង់​ល្ពៅ​ ស្រុក​សំឡូត​ ខេត្តបាត់ដំបង​ មាន​ផ្ទៃដី​សម្រាប់​ធ្វើការ​ស្វែង​រុករក​រ៉ែ​លោហៈ​ចំនួន​ ១៤៩​ គីឡូម៉ែត្រ​ក្រឡា​ សម្រាប់​ក្រុមហ៊ុន​រ៉ែ​ក្នុង​ និង​ក្រៅប្រទេស​ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដាក់​ពាក្យសុំ​អាជ្ញា​បណ្ណ​ស្វែង​រុករក​រ៉ែ​លោហៈ​ ចាប់ពី​ថ្ងៃ​នៃ​សេចក្តីជូនដំណឹង​ រហូត​ដល់​ថ្ងៃ​ទី​ ២៩​ ខែកញ្ញា​ ឆ្នាំ​២០១៧​។​ ចំពោះ​ក្រុមហ៊ុន​រ៉ែ​ ដែល​បាន​ និង​កំពុង​កាន់​អាជ្ញា​បណ្ណ​ធនធាន​រ៉ែ​លើស​ពី​មួយ​ ពុំ​មាន​សិទ្ធិ​ដាក់​ពាក្យសុំ​អាជ្ញា​បណ្ណ​ស្វែង​រុករក​រ៉ែ​លោហៈ​នេះ​ទេ​។​

ក្រសួងរ៉ែ និងថាមពល

ទាញយក៖ pdf