ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឱ្យ អង្គការសមធម៌កម្ពុជា បន្តធ្វើសកម្មភាពឡើងវិញ
នៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៨ ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងមួយ លេខ ៣៧២ ជូនដល់លោក អៀង វុទ្ធី ប្រធានអង្គការសមធម៌កម្ពុជា ស្តីពីការអនុញ្ញាតឱ្យអង្គការសមធម៌កម្ពុជាធ្វើសកម្មភាពឡើងវិញ បន្ទាប់ពីអង្គការនេះបានបំពេញកាតព្វកិច្ចនានាដែលកំណត់តាមរយៈលិខិតលេខ ១៧៤៤ ចុះថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៧ របស់ក្រសួងមហាផ្ទៃ។ សេចក្តីជូនដំណឹងនេះ ត្រូវបានចុះហត្ថលេខាដោយ លោក ប៊ុន ហុន អនុរដ្ឋលេខាធិកាក្រសួងមហាផ្ទៃ។
ក្រសួងមហាផ្ទៃ