ក្រុមប្រឹក្សា​ជាន់ខ្ពស់​ MRCអនុម័ត​លើ​យុទ្ធសាស្ត្រ​គ្រប់គ្រង​គ្រោះ​រាំងស្ងួត​ និង​គោលនយោបាយ​មួយចំនួន​ទៀត​ដើម្បី​ជួយ​លើកកម្ពស់​សមត្ថភាព​បណ្តា​ប្រទេស​តាម​ដងទន្លេ​មេគង្គ​ ដើម្បី​ត្រៀមខ្លួន​ប្រឈម​នឹង​គ្រោះមហន្តរាយ​នា​ពេល​អនាគត​

នៅ​ថ្ងៃទី​ ២៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ គណៈប្រតិភូ​ជាន់ខ្ពស់​របស់​ក្រុមប្រឹក្សា​គណៈកម្មការ​ទន្លេមេគង្គ​ (ដែល​ហៅ​កាត់​ថា​ MRC​) បាន​អនុម័ត​លើ​យុទ្ធសាស្ត្រ​គ្រប់គ្រង​គ្រោះ​រាំងស្ងួត​សម្រាប់​ឆ្នាំ​ ២០២០​-២០២៥​ នៅក្នុង​ជំនួប​ប្រចាំឆ្នាំ​ ដែល​បាន​ធ្វើឡើង​ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​ប្រទេស​កម្ពុជា​ ឡាវ​ ថៃ​ និង​វៀតណាម​ត្រៀមខ្លួន​ និង​គ្រប់គ្រង​គ្រោះ​រាំងស្ងួត​រួមគ្នា​។ យុទ្ធសាស្ត្រ​ដែល​បាន​អនុម័ត​នេះ​ បាន​ធ្វើឡើង​ខណៈ​ដែ​លតំ​បន់​ទន្លឹ​មេគង្គ​កំពុង​ជួបប្រទះ​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​មួយ​ ដែល​បណ្តាល​ឱ្យ​កម្រិត​ទឹកទន្លេ​មេគង្គ​ធ្លាក់​ក្នុង​កម្រិតទាប​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ ឬក្នុង​កំឡុង​ពេល​ ៦០ឆ្នាំ​ចុងក្រោយ​។

យុទ្ធសាស្ត្រ៥ឆ្នាំនេះ​នឹង​ត្រូវ​អនុវត្ត​ដោយមាន​ការ​គាំទ្រ​ថវិកា​ពី​បណ្តា​ប្រទេស​ជាស​មា​ជិ​ក និង​ដៃគូ​អភិវឌ្ឍន៍​ ហើយ​វា​នឹង​ផ្តោត​លើ​គោលដៅ​អាទិភាព​ទាំង៥​ ដែល​ត្រូវ​បាន​គេ​វាយតម្លៃ​ថា​ "មានដំណើរ​ការ​មិនល្អ​" និង​ត្រូវការ​ "ការ​យកចិត្ត​ទុកដាក់​ជាបន្ទាន់​" ដើម្បី​ដោះស្រាយ​វិបត្តិ​គ្រោះ​រាំងស្ងួត​។

គណៈកម្មការ​ទន្លេមេគង្គ

ទាញយក៖ pdf