MRC​ ចេញផ្សាយ​របាយការណ៍​ប្រចាំឆ្នាំ​២០២២​ស្តី​ពី​សមិទ្ធិ​ផល​សំខាន់ៗ​ និង​រឿងរ៉ាវ​ផល​ប៉ះពាល់​

​ថ្ងៃ​ទី​៧​ ខែកញ្ញា​ ឆ្នាំ​២០២៣​ គណៈកម្មការ​ទន្លេមេគង្គ​ ដែល​ហៅ​កាត់​ថា​ MRC​ បាន​ចេញផ្សាយ​របាយការណ៍​ប្រចាំឆ្នាំ​២០២២​ របស់​ខ្លួន​ដែល​កត់ត្រា​នូវ​សមិទ្ធិ​ផល​ ជា​ច្រើន​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​ ក៏​ដូច​ជា​បញ្ហា​ប្រឈម​សំខាន់ៗ​ដែល​អាង​ទន្លេ​កំពុង​ជួប​ប្រទះ​ដែល​ទាមទារ​ការ​យកចិត្តទុកដាក់​ជា​ពិសេស​។​

​របាយការណ៍​ប្រចាំឆ្នាំ​២០២២​ របស់​គណៈកម្មការ​ទន្លេមេគង្គ​ កត់ត្រា​ការ​រីក​ចម្រើន​ជាក់ស្តែង​ទូ​ទាំង​អាង​ទន្លេមេគង្គ​ ដែល​សម្រេច​បាន​តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ និង​ “​ការទូត​ទឹក​”​ នៃ​ប្រទេស​ជា​សមាជិក​ដែល​រួម​មាន​៖​ កម្ពុជា​ ឡាវ​ ថៃ​ និង​វៀតណាម​ និង​ដៃគូ​នានា​។

គណៈកម្មការ​ទន្លេមេគង្គ

ទាញយក៖ pdf