សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពីគោលនយោបាយ និងទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា
នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាស ស្តីពីសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពីគោលនយោបាយ និងទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការទាញយកឧត្តមប្រយោជន៏ជាអតិបរមាពីបច្ចេកវិទ្យាឌីជីថលក្នុងការកសាងសេដ្ឋកិច្ចឌីជីថលដែលនឹងក្លាយជាសសរស្តម្ភដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសកម្ពុជា។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ