សេចក្តីជូនព័ត៌មានពាក់ព័ន្ធនឹងបញ្ហាកំហុសទិន្នន័យអត្តសញ្ញាណបុគ្គល

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីព័ត៌មានពាក់ព័ន្ធនឹងបញ្ហាកំហុសទិន្នន័យអត្តសញ្ញាណបុគ្គល

សេចក្តីជូនព័ត៌មាននេះបានបញ្ជាក់ថា កំហុសទិន្នន័យកើតឡើងពីហេតុផលប្រវត្តិសាស្ត្រ ការបាត់បង់ឯកសារបន្ទាប់ពីឆ្នាំ១៩៧៩ ការងារចុះបញ្ជីដោយដៃ ក៏ដូចជាកំហុសពីមន្ត្រី និងព័ត៌មានមិនត្រឹមត្រូវពីប្រជាពលរដ្ឋ។ ឯកសារនេះក៏បានពន្យល់អំពីនីតិវិធីកែតម្រូវ ដោយផ្អែកលើច្បាប់ ការផ្ទៀងផ្ទាត់ និងគោលការណ៍មនុស្សម្នាក់មានអត្តសញ្ញាណតែមួយ ព្រមទាំងលើកឡើងអំពីការកែលម្អប្រព័ន្ធឌីជីថល និងការផ្ទៀងផ្ទាត់ដោយខ្លួនឯងនៅពេលអនាគត។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម (ក្រសួងមហាផ្ទៃ)

ទាញយក៖ pdf