សេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ

នៅថ្ងៃ​ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០១៧​ រដ្ឋបាល​ខេត្តពោធិ៍សាត់​ តាម​រយៈ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ ការ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​សុរិយោដី​ រួម​មាន​ប្លង់​សុរិយោដី​ និង​បញ្ជី​ឈ្មោះ​អ្នកកាន់កាប់​ដី​ ដែល​ក្រុម​ប្រតិបត្តិ​កម្មវិធី​អនុ​វិស័យ​រដ្ឋបាល​ដីធ្លី​បាន​ ធ្វើការ​វាស់វែង​ និង​ប្រមូល​ទិន្នន័យ​កន្លង​មក​។​ ការ​បិទ​ផ្សាយ​នេះ​ នឹង​ធ្វើ​ឡើង​នៅ​ភូមិ​ចំរេះ​ ឃុំ​ស្រែ​ស្តុក​ ស្រុក​កណ្តៀង​ ខេត្តពោធិសាត់​ រយៈពេល​១៥​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​១៤​ ដល់​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៧​ នៅ​បរិវេណ​ស្នាក់​ការ​ភូមិ​។​

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ទាញយក៖ pdf