សេចក្តីជូនដំណឹងដល់អ្នកធ្វើដំណើរទៅប្រទេសកម្ពុជា ដោយឆ្លងកាត់ទីក្រុងបាងកក
ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានចេញសេចក្តីជូនដំណឹងណែនាំឱ្យអ្នកដំណើរជៀសវាងការធ្វើដំណើរឆ្លងកាត់ប្រទេសថៃ និងការប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ថៃ នៅពេលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ ការណែនាំនេះធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ថា អ្នកដំណើរអឺរ៉ុបមួយចំនួនបានជួបប្រទះបញ្ហាធ្ងន់ធ្ងរ និងការត្រួតពិនិត្យដែលមិនអាចទទួលយកបាននៅអាកាសយានដ្ឋានទីក្រុងបាងកក រួមមានការសាកសួរសំណួររាប់សិបម៉ោង ការទាមទារឱ្យបង្ហាញឯកសារហិរញ្ញវត្ថុហួសហេតុ ការត្រួតពិនិត្យការកក់សណ្ឋាគារ និងករណីបាត់បង់វ៉ាលីនៅពេលមកដល់ភ្នំពេញ។
ស្ថានទូតបានបញ្ជាក់ថា ទោះបីជាបញ្ហានេះកើតឡើងក្រៅដែនដីកម្ពុជា និងមិនស្ថិតក្រោមសមត្ថកិច្ចរបស់អាជ្ញាធរកម្ពុជាក៏ដោយ ប៉ុន្តែវាប៉ះពាល់ដល់បទពិសោធន៍ធ្វើដំណើររបស់ភ្ញៀវទេសចរ ។ ស្ថានទូតបានជម្រុញឱ្យអ្នកដំណើរជ្រើសរើសផ្លូវហោះហើរផ្សេងដែលមិនឆ្លងកាត់ប្រទេសថៃ ដើម្បីធានានូវភាពងាយស្រួល និងសុវត្ថិភាព។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង
