សេចក្តីជូនដំណឹងលេខ០០៣ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការបើកប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំ២០២០ និង២០២១ សម្រាប់រោងចក្រ សហគ្រាសផ្នែកកម្មន្តសាល
នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំ២០២០ និង២០២១ សម្រាប់រោងចក្រ សហគ្រាសផ្នែកកម្មន្តសាល។ នៅក្នុងសេចក្តីជូនដំណឹងនេះដែរ ក្រសួងបានជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ ឬសហគ្រាស និងកម្មករ ឬនិយោជិកនៃសហគ្រាសកមន្តសាលទាំងអស់ ដែលប្រើប្រាស់កិច្ចសន្យាការងារមានថិរវេលាមិនកំណត់ (UDC) ជ្រាបថា ការបើកប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ ២០១៩, ប្រាក់បំណាច់អតីតភាពការងារនៅឆ្នាំ ២០២០ និងប្រាក់បំណាច់អតីតភាពការងារ ២០២១ ត្រូវចាប់ផ្តើមអនុវត្តឡើងវិញនៅឆ្នាំ ២០២១ ដែលព័ត៌មានលំអិតមាននៅក្នុងសេចក្តីជូនដំណឹង។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ