​សេចក្តីជូនដំណឹង​លេខ​០០៣​ ចុះ​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០២១​ របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ស្តី​ពី​ការ​បើកប្រាក់​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ​ដែល​មាន​មុន​ឆ្នាំ​២០១៩​ និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ក្នុង​ឆ្នាំ​២០២០​ និង​២០២១​ សម្រាប់​រោងចក្រ​ សហគ្រាស​ផ្នែក​កម្មន្តសាល​

​នៅ​ថ្ងៃ​ទី​ ២១​ ខែមករា​ ឆ្នាំ​២០២១​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​បើកប្រាក់​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ​ដែល​មាន​មុន​ឆ្នាំ​២០១៩​ និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ក្នុង​ឆ្នាំ​២០២០​ និង​២០២១​ សម្រាប់​រោងចក្រ​ សហគ្រាស​ផ្នែក​កម្មន្តសាល​។​ នៅ​ក្នុង​សេចក្តីជូនដំណឹង​នេះ​ដែរ​ ក្រសួង​បាន​ជូនដំណឹង​ដល់​ម្ចាស់​ ឬ​នាយក​រោងចក្រ​ ឬ​សហគ្រាស​ និង​កម្មករ​ ឬ​និ​យោ​ជិ​ក​នៃ​សហគ្រាស​កមន្តសាល​ទាំងអស់​ ដែល​ប្រើប្រាស់​កិច្ចសន្យាការងារ​មាន​ថិរវេលា​មិន​កំណត់​ (UDC)​ ជ្រាប​ថា​ ការ​បើកប្រាក់​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ​ដែល​មាន​មុន​ឆ្នាំ​ ២០១៩,​ ប្រាក់​បំណាច់​អតីតភាព​ការងារ​នៅ​ឆ្នាំ​ ២០២០​ និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ ២០២១​ ត្រូវ​ចាប់ផ្តើម​អនុវត្ត​ឡើង​វិញ​នៅ​ឆ្នាំ​ ២០២១​ ដែល​ព័ត៌មាន​លំអិត​មាននៅ​ក្នុង​សេចក្តីជូនដំណឹង​។​

ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​

ទាញយក៖ pdf