សេចក្ដីជូនដំណឹង​ស្ដីពី​ ទិវា​សំអាត​ពិភពលោក

នៅ​ថ្ងៃ​ទី​ ១២​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ក្រសួងបរិស្ថាន​ បាន​ចេញ​សេចក្ដីជូនដំណឹង​អំពី​ទិវា​សំអាត​ពិភពលោក​(Word​ Cleanup​ day)​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​វេលា​ម៉ោង​ ៦:៣០​ព្រឹក​ ដល់​ម៉ោង​ ១១:៣០​នាទី​ នា​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០១៨​។​ ក្រសួងបរិស្ថាន​ សហការ​ជាមួយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ក្រសួងទេសចរណ៍​ អង្គការ​ Let’s​ do​ It​ និង​អង្គការ​ GoGreen​ Cambodia​ នឹង​ប្រារព្ធ​ទិវា​សំអាត​ពិភពលោក​(Word​ Cleanup​ day)​នេះ​ឡើង​ក្នុង​គោលបំណង​ផ្តោត​សំខាន់​លើ​ការ​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន​ និង​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​។​ ព្រឹត្តិការណ៍​នេះ​ ចូលរួម​ជំរុញ​ និង​បំផុស​ឱ្យ​មានការ​ចូលរួម​ពី​សាធារណជន​ និង​ភាគី​ពាក់ព័ន្ធ​ ដែល​ជា​ចលនា​សាកល​ ដោយ​ផ្សារ​ភ្ជាប់​មនុស្ស​ និង​បរិស្ថាន​ ដើម្បី​ពិភពលោក​ស្អាត​គ្មាន​សំរាម​។

ក្រសួងបរិស្ថាន

ទាញយក៖ pdf