សេចក្ដីជូនដំណឹង​ស្ដី​ពី​៖ លក្ខខណ្ឌ​ បែបបទ​ និង​នីតិវិធី​នៃ​ការ​ចុះបញ្ជី​បុគ្គល​ស្វ័​យ​និ​យោជន៍​ក្នុង​បេឡា​ជាតិ​សន្តិសុខ​សង្គម​​

នៅ​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២៥​ បេឡា​ជាតិ​សន្ដិសុខ​សង្គម​ (​ប​.​ស​.​ស​.)​ នៃ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវ​:​បាន​ចេញផ្សាយ​សេចក្ដីជូនដំណឹង​ដល់​សាធារណ​:​ជន​ទាំងអស់​ ពី​ការ​ចុះបញ្ជី​បុគ្គល​ស្វ័​យ​និ​យោជន៍​ដែល​នឹង​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០២៥​នេះ​តទៅ​។​

​យោង​តាម​អនុក្រឹត្យ​លេខ​២៨៩​ អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០២៤​ស្ដី​ពី​ការ​ចុះ​ឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ លក្ខខណ្ឌ​នៃ​ការ​ចុះបញ្ជី​ដែល​ចេញ​ដោយ​បេឡា​ជាតិ​សន្ដិសុខ​សង្គម​ (​ប​.​ស​.​ស​.)​ មាន​ដូច​ជា​ អាយុ​មិន​លើស​ពី​៦០​ឆ្នាំ​ មាន​អត្តសញ្ញាណប័ណ្ណ​ស​ញ្ជ​តិ​ខ្មែរ​និង​មាន​វិញ្ញាណ​បន​ប​ត្រ​ចុះ​ឈ្មោះ​អ្នក​សេច​ដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ចេញ​ដោយ​គណ​:​ក​ម្មា​ធិ​ការ​សម្រប​សម្រួលការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​។

បេឡា​ជាតិ​សន្ដិសុខ​សង្គម

ទាញយក៖ pdf