​សេចក្តីជូនដំណឹង​ស្តី​ពី​ ការ​កែសម្រួល​ថ្លៃ​លក់​ទឹក​ស្អាត​ដែល​ផលិត​ និង​ផ្គត់ផ្គង់​ដោយ​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ

​នៅ​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០១៧​ ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ ការ​កែសម្រួល​ថ្លៃ​លក់​ទឹក​ស្អាត​ដែល​ផលិត​ និង​ផ្គត់ផ្គង់​ដោយ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ លេខ​ ១៤៩​ MIH/២០១៧​ ចុះ​ថ្ងៃ​ទី​១៥​ ខែឧសភា​ ឆ្នាំ​២០១៧​ ដោយ​បាន​បន្ថែម​កំរិត​ប្រើប្រាស់​ ពី​ ០​ ទៅ​ ៣​ ម​​ ថ្លៃ​ត្រឹមតែ​ ៤០០​ រៀល​ ក្នុង​មួយ​ម៉ែត្រគូប​តែ​ប៉ុណ្ណោះ​ ដែល​ពី​មុន​មាន​តម្លៃ​ ៥៥០​ រៀល​ ក្នុង​មួយ​ម៉ែត្រគូប​។​ ទន្ទឹម​នេះ​ ក្រសួង​បាន​បញ្ជា​ឱ្យ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​អនុវត្ត​ការ​គណនា​តម្លៃ​ទឹក​តាម​របៀប​គណនា​ចាស់​ និង​សង​ជូន​អតិថិជន​ដែល​មាន​ផល​ប៉ះពាល់​ទាំងអស់​ នូវ​ទឹកប្រាក់​លម្អៀង​លើស​ជា​បន្ទាន់​។​

ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម

ទាញយក៖ pdf