សេចក្តីជូនដំណឹងស្តីពី ការធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងស្ដីពី ការធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក រយៈពេល៤៩ថ្ងៃ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ដល់ ថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៩ខាងមុខ ដោយសហការជាមួយអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) ដើម្បីពិនិត្យឡើងវិញនូវចំនួនពិតប្រាកដរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានតម្កល់សំណុំលិខិត និងចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃព្រមទាំងកំពុងធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រសួងមហាផ្ទៃ