សេចក្តីជូនដំណឹងស្តីពី ការបេីកតំបន់សម្បទានរ៉ែសម្រាប់ការដាក់ពាក្យសុំអាជ្ញាបណ្ណស្វែងរុករករ៉ែលោហៈ
កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ក្រសួងរ៉ែនិងថាមពល បានចេញសេចក្តីជូនដំណឹងដល់បណ្តាក្រុមហ៊ុនរ៉ែក្នុង និងក្រៅប្រទេសអំពីការបេីកតំបន់សម្បទានរ៉ែចំនួន០២កន្លែង៖
១. តំបន់ឃុំស្វាយជ្រះ និងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ដែលមានផ្ទៃដីសម្រាប់ស្វែងរុករករ៉ែ ទំហំ ៣០,៦០ គីឡូម៉ែត្រការ៉េ
២. តំបន់ឃុំចំការលេី ឃុំអូររៃ និងឃុំស្រែឫស្សី ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ដែលមានផ្ទៃដីសម្រាប់ស្វែងរុករករ៉ែ ទំហំ ១១៤,៩៨ គីឡូម៉ែត្រការ៉េ។
ក្រសួងរ៉ែ និងថាមពល