សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​ជំហាន​ទី​១​ លើ​សេវា​ព្រឹត្តិបត្រ​ថ្កោលទោស​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​

​នៅ​ថ្ងៃ​ទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ក្រសួងយុត្តិធម៌​ បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​សាធារណជន​អំពី​ការ​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​ជំហាន​ទី​១​ លើ​សេវា​ព្រឹត្តិបត្រ​ថ្កោលទោស​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​ ចាប់ពី​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​សាធារណជន​ ដែល​មាន​តម្រូវការ​ស្នើ​សុំ​ព្រឹត្តិបត្រ​ថ្កោលទោស​ ឱ្យ​ទទួល​បាន​នូវ​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ និង​ព័ត៌មាន​អំពី​តម្រូវការ​ឯកសារ​នានា​។​ សាធារណជន​អាច​បំពេញ​ពាក្យ​ស្នើ​សុំ​ព្រឹត្តិបត្រ​ថ្កោលទោស​ពី​ចម្ងាយ​តាម​រយៈ​កុំព្យូទ័រ​ ឬ​ទូរស័ព្ទ​ដៃ​។​

​ដើម្បី​ប្រើប្រាស់​សេវា​ព្រឹត្តិបត្រ​ថ្កោលទោស​ឌី​ជី​ថ​ល​នេះ​ គឺ​តម្រូវ​ឱ្យ​សាធារណជន​ ចូល​ទៅ​កាន់​គេហទំព័រ​របស់​ក្រសួងយុត្តិធម៌​ (https://cr.moj.gov.kh/)​ ឬ​ទាញ​យក​កម្មវិធី​ដែល​មានឈ្មោះ​ថា​ (CR-MOJ)​ពី​ APP​ Store​ សម្រាប់​ប្រព័ន្ធ​ IOS​ ឬ​ពី​ Play​ Store​ សម្រាប់​ប្រព័ន្ធ​ Android​។​

ក្រសួងយុត្តិធម៌​

ទាញយក៖ pdf