សេចក្តីជូនដំណឹង ស្តីពី ការបើកតំបន់សម្បទានស្វែងរុករករ៉ែ សម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករក
នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកតំបន់សម្បទានស្វែងរុករករ៉ែសម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណស្វែងរុករក។ សម្រាប់ទទួលបានអាជ្ញាប័ណ្ណស្វែងរុករក ចំពោះតំបន់សម្បទានស្វែងរុករករ៉ែចំនួន ៤ (បួន) តំបន់ ដូចមានក្នុង ផែនទីទីតាំង និងកូអរដោណេ ជូនភ្ជាប់មកជាមួយ ចាប់ពីពេលនេះតទៅ។
តំបន់សម្បទានស្វែងរុករករ៉ែ ដែលនឹងប្រកាសបើកទទួលពាក្យស្នើសុំ រួមមានដូចខាងក្រោម៖
- តំបន់សម្បទានស្វែងរុករករ៉ែទំហំ ៤៩,២៥ (សែសិបប្រាំបួនក្បៀសម្ភៃប្រាំ) គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ព្រែកកេងកង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
- តំបន់សម្បទានស្វែងរុករករ៉ែទំហំ ៣២ (សាមសិបពីរ) គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
- តំបន់សម្បទានស្វែងរុករករ៉ែទំហំ ៤១,៥៨ (សែសិបមួយក្បៀសហាសិបប្រាំបី) គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
- តំបន់សម្បទានស្វែងរុករករ៉ែទំហំ ៩៣,៩៤ (កៅសិបបីក្បៀសកៅសិបបួន) គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់អូរចុស ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ និងឃុំសុចិត្រ ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ក្រសួងរ៉ែ និងថាមពល