សេចក្ដីជូនដំណឹង ស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភ័ណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥
នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែក វាយនភ័ណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥ នៅលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួន។
យោងតាមសេចក្ដីជូនដំណឹង ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំចំនួន១៥លើក ចាប់តាំងពី ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ ដើម្បីកំណត់ចំនួនប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែក វាយនភ័ណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប។ ប្រាក់ឈ្នួលអប្បបរមាដែលបានព្រមព្រៀងសម្រាប់ឆ្នាំ ២០២៥ គឺ ២០៨ដុល្លារ កើនឡើង ៤ ដុល្លារពីឆ្នាំ ២០២៤ ។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ