សេចក្តី​ជូន​ដំណឹង ស្តីពី ការហាមឃាត់ប្រើប្រាស់​ម៉ាស៊ីន​ថត​រូប និង​វីដេអូ​បំពាក់​លើ​យន្តហោះ​បញ្ជា ដ្រូន (Drone) ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ

កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ២០១៥ សាលា​រាជធានី​ភ្នំពេញបានចេញសេចក្តី​ជូន​ដំណឹង ស្តីពី ការហាមឃាត់ប្រើប្រាស់​ម៉ាស៊ីន​ថត​រូប និង​វីដេអូ​បំពាក់​លើ​យន្តហោះ​បញ្ជា ដ្រូន (Drone) ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ធានា​បាន​នូវ​ការ​គោរព​សិទ្ធិ​រស់នៅ​របស់​ពលរដ្ឋ និង​រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ។ ក្នុង​ករណី​ចាំបាច់​ក្នុង​ការ​ប្រើប្រាស់ គឺ​ត្រូវ​សុំ​ការ​អនុញ្ញាត​ឲ្យ​បាន​ត្រឹមត្រូវ​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ។

សាលា​រាជធានី​ភ្នំពេញ

ទាញយក៖ pdf