សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យប្រើប្រាស់វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ០៥ ធ្នូ ២០២២
នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងមួយស្តីពីការដាក់ឱ្យប្រើប្រាស់វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ០៥ ធ្នូ ២០២២ ដែលមានដាក់ជា QR Code ស្តង់ដា និងអាចផ្ទៀងផ្ទាត់បានតាមរយៈ ថ្នាលផ្ទៀលផ្ទាត់ឯកសារ verify.gov.kh។
សិស្សានុសិស្សអាចស្នើសុំវិញ្ញាបនបត្រនេះ ដោយចូលទៅក្នុង ឆានែលតេលេក្រាម (Telegram Channel) ឈ្មោះ “វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២˝ រួចបំពេញព័ត៌មានចាំបាច់មួយចំនួន។
ក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងប្រៃសណ័ីយ៍ និងទូរគមនាគមន៍