សេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការបង្រៀន និងរៀន ជាបណ្តោះអាសន្ន ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានចេញសេចក្តីជូនដំណឹងថា គ្រឹះស្ថានសិក្សាមួយចំនួនក្នុងស្រុកមណ្ឌលសីមា ត្រូវ ផ្អាកដំណើរការបង្រៀន និងរៀនជាបណ្ដោះអាសន្ន រហូតដល់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។ ការផ្អាកនេះធ្វើឡើងដើម្បីធានាសុវត្ថិភាពដល់បុគ្គលិកអប់រំ និងសិស្សានុសិស្សទាំងអស់ ក្រោយពីមានការឈ្លានពានពីសំណាក់យោធាថៃមកលើខេត្តតាមបណ្ដាព្រំដែននៃព្រះរាជាណាចក្រកម្ពុជា។
មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង
