សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ប្រើប្រាស់​ឈ្មោះ​ដែន​ជាតិ​ (Domain​ Name)​ “.kh”​

នៅ​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៥​ ក្រសួង​ព័ត៌មាន​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ប្រើប្រាស់​ឈ្មោះ​ដែន​ជាតិ​ (Domain​ Name)​ “.kh”​។​

​ដើម្បី​បង្កើត​អត្តសញ្ញាណ​ផ្លូវការ​របស់​រូប​វ័​ន្ត​បុគ្គល​ ឬ​នីតិបុគ្គល​នៅ​ក្នុង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ បង្កើន​ភាព​ជឿជាក់​លើ​ពាណិជ្ជកម្ម​ដល់​អតិថិជន​ ឬ​ដៃគូរ​សហការ​ ជា​ពិសេស​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​ការ​ស្វែងរក​តាម​អ៊ី​ន​ធឺ​ណែ​ត​ ក្រសួង​តម្រូវ​ឱ្យ​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ អង្គការ​ សមាគម​ ដែល​ធ្វើការ​លើ​វិស័យ​ព័ត៌មាន​ និង​សោត​ទស្សន៍​ប្រើប្រាស់​ឈ្មោះ​ដែន​ជាតិ​ “.kh”​ ដោយ​ទុក​រយៈពេល​រហូត​ដល់​ដំណាច់ឆ្នាំ​២០២៥​។​

ក្រសួងព័ត៌មាន

ទាញយក៖ pdf