សេចក្ដីជូនដំណឹងស្ដីអំពី៖ ការរៀបចំពិធីបុណ្យកោងកាងសន្ដិភាព
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានចេញសេចក្ដីជូនដំណឹងស្ដីពីការរៀបចំពិធីបុណ្យកោងកាងសន្ដិភាព ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនាឆ្នាំ២០២៥ នៅទីតាំងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។
យោងតាមសេចក្ដីជូនដំណឹង ពិធីបុណ្យនេះមានគោលបំណងសំខាន់ចំនួន៤គឺ (១) លើកកម្ពស់ការយល់ដឹងអំពីសារ:សំខាន់នៃព្រៃកោងកាងដែលជាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ (២) ជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សព្រៃកោងកាង (៣) លើកស្ទួយតម្លៃសន្ដិភាពជាមួយព្រៃកោងកាង ដោយសារវាជានិមិត្តរូបនៃភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ និង (៤) ផ្សព្វផ្សាយអំពីសក្ដានុពលនៃធនធានធម្មជាតិ ពិសេសព្រៃកោងកាង។
ក្រសួងបរិស្ថាន