ទស្សនកិច្ច​ផ្លូវការ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​បង់​ក្លា​ដែ​ស​ នៅ​កម្ពុជា

នៅ​ថ្ងៃ​ទី​ ១៥​ ខែកក្កដា​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ ស្តី​ពី​ទស្សនកិច្ច​ផ្លូវការ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​បង់​ក្លា​ដែ​ស​ នៅ​កម្ពុជា​ ពី​ថ្ងៃ​ទី​ ១៤-១៦​ ខែកក្កដា​ ឆ្នាំ​២០២២​។​

​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ​ គឺ​ដើម្បី​ពិនិត្យ​ឡើង​វិញ​ និង​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី​ និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ដែល​មាន​ស្រាប់​រវាង​កម្ពុជា​ និង​បង់​ក្លា​ដែ​ស​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf