យុទ្ធនាការរយៈពេលមួយសប្តាហ៍ចូលរួមប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ “សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល”
នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២២ អង្គការអាក់សិនអេតកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីយុទ្ធនាការរយៈពេលមួយសប្តាហ៍ចូលរួមប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ “សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល”។
ក្រុមការងារដើម្បីសេរីភាពព័ត៌មានដែលរួមមានអង្គការ-សមាគមអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលសរុបចំនួន ២១ស្ថាប័នបានរួមគ្នារៀបចំជាយុទ្ធនាការតាមបណ្តាញសង្គមរយៈពេលមួយសប្តាហ៍ ក្នុងគោលបំណងឆ្លុះបញ្ជាំងពីសារៈសំខាន់ និងជំរុញឱ្យមានការចូលរួមពីសាធារណជនក្នុងការលើកកម្ពស់សេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។
អាក់សិនអេតកម្ពុជា