ព្រឹត្តិការណ៍អ៊ីនធឺណិតបើកទូលាយ ២០១៩
នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ព្រឹត្តិការណ៍អ៊ីនធឺណិតបើកទូលាយ ក្រោមប្រធានបទ “ឱកាសនិងហានិភ័យចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតសម័យថ្មី” នឹងរៀបចំឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ ចាប់ពីម៉ោង៧ៈ៣០ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់។ ព្រឹត្តិការណ៍អ៊ីនធឺណិតបើកទូលាយ គឺជាវេទិកាសាធារណៈសម្រាប់មហាជនទូទៅ។ វេទិកានេះនឹងផ្តល់ឱកាសអ្នកប្រើប្រាស់បណ្តាញសង្គម សិស្សានុសិស្ស យុវជន អ្នកការពារសិទ្ធិមនុស្ស អ្នកស្រាវជ្រាវកិច្ចការសង្គម អ្នកសារព័ត៌មាន និងបុគ្គលិកអង្គការសង្គមស៊ីវិល បានជួបប្រាស្រ័យទាក់ទង និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីចូលរួមចំណែកធ្វើឱ្យមានការប្រើប្រាស់ បណ្តាញសង្គមកាន់តែមានសុវត្ថិភាព ប្រកបដោយសេចក្តីថ្លៃថ្នូរ និងការទទួលខុសត្រូវខ្ពស់។
លោកអ្នកអាចចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ តាមរយៈតំណរភ្ជាប់នេះ៖ https://goo.gl/forms/FZALsJfEbC5Myasu2
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ