លិខិតចំហ៖ សូមគោរពជូន USAID ប្រចាំកម្ពុជា
នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ សហគមន៍ព្រៃឡង់មកពីខេត្តចំនួនបួន មានជាង១០០ភូមិបានចេញលិខិតចំហមួយសូមគោរពជូន USAID ប្រចាំកម្ពុជាថា សហគមន៍ព្រៃឡង់មានការខកចិត្តជាខ្លាំង នៅពេលដែលបានឃើញសេចក្តីថ្លែងការណ៍ថ្មីៗនេះរបស់ USAID អះអាងថាបានធ្វើការផ្ទាល់ជាមួយបណ្តាញសហគមន៍ព្រៃឡង់ ស្របពេលដែលខាងសហគមន៍មិនដែលឃើញ USAID ធ្វើការផ្ទាល់ជាមួយខាងសហគមន៍ និងមិនដែលផ្តល់ដំណឹងអំពីគម្រោងព្រៃឡង់បៃតងណាឡើយ។
បណ្តាញសហគមន៍ព្រៃឡង់ (PLCN)