ការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៧៧)
នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៧៧)។
រដ្ឋាភិបាលនឹងបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៧៧) ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ១៤ ១៤២ នាក់ នៅរោងចក្រ សហគ្រាស ចំនួន ៨៤ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ