ការ​បើក​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ (​ជុំ​ទី​១)​ ជូន​បងប្អូន​កម្មការិនី​សម្រាលកូន​

​នៅ​ថ្ងៃ​ទី​ ២៧​ ខែឧសភា​ ឆ្នាំ​២០២២​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ ការ​បើក​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ (​ជុំ​ទី​១)​ ជូន​បងប្អូន​កម្មការិនី​សម្រាលកូន​។​

​ក្រសួង​បើក​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ (​ជុំ​ទី​១)​ ជូន​បងប្អូន​កម្មការិនី​សម្រាលកូន​ សរុប​ចំនួន​ ៦​ ០០០​ នាក់​ នៅ​រោងចក្រ​ សហគ្រាស​ ចំនួន​ ១៩៦​ ក្នុង​ផ្នែក​វាយ​ន​ភណ្ឌ​ កាត់ដេរ​ ផលិត​ស្បែកជើង​ និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប​ ដែល​ធ្លាប់​ព្យួរ​កិច្ចសន្យាការងារ​ក្នុង​អំឡុង​ខែមីនា​ ឆ្នាំ​២០២០​ ដល់​ខែមិថុនា​ ឆ្នាំ​២០២១​។​

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf