ការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (ជុំទី១) ជូនបងប្អូនកម្មការិនីសម្រាលកូន
នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (ជុំទី១) ជូនបងប្អូនកម្មការិនីសម្រាលកូន។
ក្រសួងបើកផ្ដល់ប្រាក់ឧបត្ថម្ភ (ជុំទី១) ជូនបងប្អូនកម្មការិនីសម្រាលកូន សរុបចំនួន ៦ ០០០ នាក់ នៅរោងចក្រ សហគ្រាស ចំនួន ១៩៦ ក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ដែលធ្លាប់ព្យួរកិច្ចសន្យាការងារក្នុងអំឡុងខែមីនា ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២១។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ