ការរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្ម លើវិស័យឧស្សាហកម្មម្ហូបអាហារនៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត របស់ប្រទេសហុងគ្រី
នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្ដីពី ការរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្ម លើវិស័យឧស្សាហកម្មម្ហូបអាហារនៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត របស់ប្រទេសហុងគ្រី។
ប្រទេសហុងគ្រី នឹងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្ម ដ៏សំខាន់នៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត លើវិស័យឧស្សាហកម្មម្ហូបអាហារ (SIRHA Budapest Business Events of Food Industry ) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៤ ខែមីនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទ HUNGEXPO ទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី។
ក្រសួងពាណិជ្ជកម្ម