លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-អូស្ដ្រាលី លើកទី១ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ
នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-អូស្ដ្រាលី លើកទី១ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
កិច្ចប្រជុំកំពូលបានកត់សម្គាល់នូវសមិទ្ធិផលប្រកបដោយអត្ថន័យនានា ដែលសម្រេចបានក្រោមទំនាក់ទំនងនៃគូសន្ទនាអាស៊ាន-អូស្ត្រាលី នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានទទួលស្គាល់ថា កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី១ អាចនឹងជួយបើកទំព័រថ្មីនៃភាពជាដៃគូ ព្រមទាំងអាចជួយធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រឹកបន្ថែមទៀតកិច្ចសហប្រតិបត្តិការ រួមមានតាមរយៈការអនុវត្តផែនការសកម្មភាពអាស៊ាន-អូស្ត្រាលី (២០២០-២០២៤)។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ