លទ្ធផលនៃកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុបលើកទី ៣ នៅថ្ងៃទី ១៦-១៧ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ
នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុបលើកទី ៣ នៅថ្ងៃទី ១៦-១៧ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុបលើកទី ៣ រយៈពេលពីរថ្ងៃនេះ ឧត្តមមន្ត្រី ASEM បានពិភាក្សាយ៉ាងលម្អិតលើសេចក្តីព្រាងសេចក្តីថ្លែងការណ៏ប្រធានអង្គប្រជុំ ASEM13 ដែលឯកសារនេះនីងត្រូវយកមកអនុម័តក្នុងអំឡុងកិច្ចប្រជុំកំពូលខាងមុខនេះ។ ឧត្តមមន្ត្រី ASEM បានឯកភាពអោយបន្តមានកិច្ចប្រជុំចរចារលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះទៀតតាមពេលសមស្របណាមួយក្នុងខែកញ្ញានេះដើម្បីពិភាក្សាបញ្ហាដែលនៅសេសសល់មួយចំនួន។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ