លទ្ធផល​នៃ​វេទិកា​ជាន់ខ្ពស់​អាស៊ាន​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អនុ​តំបន់​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​

នៅ​ថ្ងៃ​ទី​ ០១​ ខែធ្នូ​ ឆ្នាំ​២០២១​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​នៃ​វេទិកា​ជាន់ខ្ពស់​អាស៊ាន​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អនុ​តំបន់​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​តាម​ប្រព័ន្ធ​វី​ដេ​អូ​ នៅ​ថ្ងៃ​ទី​ ៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​។​ នៅ​ក្នុងអំឡុងពេល​នៃ​វេទិកា​ មន្ត្រី​រដ្ឋាភិបាល​មក​ពី​ជុំវិញ​តំបន់​ និង​តំណាង​របស់​អង្គការ​អន្តរជាតិ​ និង​ដៃគូ​អភិវឌ្ឍ​នានា​បាន​អញ្ជើញ​ចូលរួម​នៅ​ក្នុង​កិច្ច​ពិភាក្សា​ចំនួន​ ២​ វគ្គ​ស្តី​ពី​ (​ ១​ )​ ស្តារ​ឡើង​វិញ​ទាំងអស់​គ្នា​៖​ ជំរុញ​កិច្ច​សហប្រតិបត្តិការ​អនុ​តំបន់​នៅ​ក្នុង​អាស៊ាន​ និង​ (​ ២​ )​ ភាព​ជា​ដៃគូ​របស់​អាស៊ាន​ជាមួយ​ដៃគូ​សន្ទនា​ខាងក្រៅ​ និង​ភាគី​ពាក់ព័ន្ធ​នានា​នៅ​ក្នុង​ការ​អភិវឌ្ឍ​អនុ​តំបន់​ និង​បង្រួម​គម្លាត​ការ​អភិវឌ្ឍ​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf